អត្ថបទពេញនិយម

វិធីធ្វើម្ហូបខ្មែរ​អាមុក

វិធីធ្វើម្ហូបខ្មែរ​អាមុក

យកត្រី​មក​ពន្លះសាច់​យក​ឆឹ្អង​ចេញ​ហើយ​ហាន់ជា​បន្ទះ​ស្តើងៗ ស្លឹកគ្រៃ​​ រមៀត​ ខ្ជាយ ​ខ្ទឹមស ​ម្ទេសក្រៀម ​អំបិល​ ត្រូវបុក​លាយ​ជាមួយគ្នា​​ឲ្យម៉ដ្ឋ​​រួច​បារ​ដាក់​​មក​ក្នុងចាន​សាច់ត្រី​។

តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

តើមេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?

មេរោគអេដស៍គឺជាប្រភេទវីរុសដែលទៅបំផ្លាញ ឬធ្វើឱ្យមុខងារកោសិកាប្រព័ន្ធការពារ រាងកាយរបស់មនុស្សលែងមានដំណើរការ។ ការផ្ទុកមេរោគអេដស៍នឹងវិវត្តន៍ទៅរកការចុះខ្សោយ

អានបន្ដ

ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

ការយល់ច្រឡំលើមធ្យោបាយពន្យារកំណើត

ការស្រាយបំភ្លឺអំពីការយល់ច្រឡំ មធ្យោបាយពន្យារកំណើត                                                                     កែតម្រូវការយល់ច្រឡំ ថ្នាំគ្រាប់ ស៊ីអូស៊ី ·      មិនមានប្រមូលផ្តុំក្នុងខ្លួនស្រ្តីឡើយ។ ស្រ្តីមិនចាំបាច់ផ្អាក ការប្រើថ្នាំគ្រាប់ ស៊ីអូស៊ី ទេ ·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះស្ត្រីមាន ឬមិនមានការរួមភេទក្តី ·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ ·      មិនធ្វើឲ្យកូនកើតមិនគ្រប់លក្ខណៈ ឬកូនភ្លោះច្រើនទេ ·      មិនធ្វើឲ្យប្រែប្រួលអារម្មណ៍ផ្លូវភេទរបស់ស្ត្រីឡើយ ·      មិនធ្វើឲ្យកកថ្នាំក្នុងក្រពះទេ តាមពិតថ្នាំរលាយរាល់ថ្ងៃ ·      មិនធ្វើឲ្យប៉ះពាល់ផ្ទៃពោះដែលមានហើយនោះឡើយ ·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ ថ្នាំគ្រាប់ ភីអូភី ·      មិនធ្វើឲ្យស្រ្តីដែលបំបៅដោះកូន ឬគ្មានទឹកដោះឡើយ ·      ត្រូវតែប្រើរៀងរាល់ថ្ងៃ ទោះជាថ្ងៃនោះ ស្ត្រីមាន ឬមិនមានការរួមភេទក្តី ·      មិនធ្វើឲ្យស្ត្រីលែងមានកូនរហូតទេ ·      មិនបណ្តាលឲ្យកូនដែលបៅដោះ មានជំងឺរាគរូសឡើយ ·      បន្ថយលទ្ធភាពនៃការមានគ័ក៌នៅខុសកន្លែង ថ្នាំចាក់ ·      អាចឲ្យស្រ្តីរាំងរដូវ តែវាមិនមានគ្រោះថ្នាក់អ្វីឡើយ។ វាប្រហែលទៅនឹងការបាត់រដូវ ពេលមានផ្ទៃពោះដែរ។ ឈាមមិនបានកកនៅក្នុងខ្លួនស្រ្តីទេ ·      មិនបណ្តាលឲ្យមានជំងឺមហារីកទេ ·      មិនរំខានដល់ផ្ទៃពោះដែលមានស្រាប់នោះឡើយ ·      មិនបណ្តាលឲ្យបានដុំស្បូនឡើយ ស្រោមអនាម័យ ·      មិនបណ្តាលឲ្យបុរសលែងមានកូនរហូត អសមត្ថភាព ឬខ្សោយទេ ·      មិនបណ្តាលឲ្យបុរសថយនូវចំណង់ភេទរបស់បុរសឡើយ […]

អានបន្ដ

អ្វីជាការបង្ការទ្វេេដង?​

ជាយុទ្ធិសាស្ដ្រដើម្បីការពារទាំងការចម្លង មេរោគអេដស៍ និង កាមរោគ និង ការមានផ្ទៃពោះដោយចៃដន្យ តាមរយៈការប្រើស្រោមអនាម័យរួមជាមួយនឹងមធ្យោបាយពន្យារកំណើតមួយផ្សេងទៀត (ជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតពីរមុខក្នុងពេលតែមួយ) ឬជៀសវាងសកម្មភាពផ្លូវភេទដែលប្រឈម។ ក. ស្រោមអនាម័យគឺមធ្យោបាយពន្យារកំណើតតែមួយគត់ ដែលអាចការពារការមានផ្ទៃពោះ និង ការចម្លងជំងឺកាមរោគ/មេរោគអេដស៍។ ខ. មធ្យោបាយពន្យារកំណើតផ្សេងទៀតដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និង មធ្យោបាយបញ្ឈប់កំនើត មិនអាចការពារការចម្លងជំងឺកាមរោគ/មេរោគអេដស៍ បានទេ។ គ. ការប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតផ្តល់នូវការការពារទ្វេដងក្នុងការមានផ្ទៃពោះដែលមិនចង់បាន។ ឃ. មធ្យោបាយពន្យារកំណើតផ្សេងទៀត ក៏ត្រូវបានគេប្រើដែរ ប្រសិនបើបុគ្គល ឬដៃគូរបស់ ពួកគេមិនមានឆ្លងមេរោគអេដស៍ ហើយមានភាពស្មោះស្ម័គ្រមួយទល់នឹងមួយ។ បើមិនដូចច្នេះទេអ្នកគួរតែប្រើស្រោមអនាម័យរួមជាមួយមធ្យោបាយពន្យារកំណើតជាប្រចាំ។

អានបន្ដ

តើអ្វីទៅជា កងដាក់ក្នុងស្បូន?

កងដាក់ក្នុងស្បូនមានរាងតូច ធ្វើអំពីប្លាស្ទិច និងស្ពាន់ព័ទ្ធជុំវិញដែលអាចបត់បែនបាន។ គេដាក់បញ្ចូលកងទៅក្នុងស្បូនរបស់ស្ដ្រីតាមទ្វារមាស។ វាមិនមានសារធាតុអរម៉ូន ដែលអាចប្រើទាំងស្ដ្រីនៅកំពុង បំបៅដោះកូន និងស្ដ្រីដែលមិនអាចប្រើមធ្យោបាយពន្យារកំណើតដោយអរម៉ូនអឺស្ដ្រូសែន។   កងដាក់ក្នុងស្បូនអាចការពារការមានផ្ទៃពោះរហូតដល់១០ឆ្នាំ។ វាតម្រូវឲ្យអ្នកទៅជួបជាមួយគ្រូពេទ្យដែលជាអ្នកផ្ដល់សេវាដើម្បី ដាក់ ឬដកចេញប្រសិនបើមានបញ្ហាឬពេលដែលអ្នកចង់មានកូន។ សូមទំនាក់ទំនងទៅក្លឹបស្មាតហ្គឺល ឬបុគ្គលិកណាម្នាក់ក្នុងក្លឹបរបស់យើង ដើម្បីធ្វើការបញ្ជូនអ្នកទៅជួបជាមួយគ្រូពេទ្យជំនាញ ដែលអាចជួយអ្នកក្នុងការជ្រើសរើស វិធីសាស្ដ្រដ៏សមស្របសម្រាប់អ្នក។ វាមិនចំណាយរយៈពេលយូរ និងថវិកាច្រើនទេសម្រាប់ការប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។   របៀបប្រើៈ ចាប់ផ្ដើមប្រើនៅចន្លោះថ្ងៃទី១ និងថ្ងៃទី១២នៃវដ្ដរដូវរបស់អ្នក អាចប្រើបានភ្លាមៗបន្ទាប់ពីសម្រាលកូន ចាប់ផ្តើមប្រើប្រាស់នៅក្នុង 7 ថ្ងៃនៃការរលូតកូនឬការរំលូតកូន,បន្ទាប់ពី7 ថ្ងៃ ត្រូវការប្រើវិធីសាស្រ្តបម្រុងទុក អាចត្រូវបានដាក់ភ្លាមបន្ទាប់ពីអ្នករួមភេទដោយមិនបានការពារ (កងដាក់ក្នុងស្បូនអាចប្រើជាមធ្យោបាយ បញ្ឈប់កំណើតបន្ទាន់)

អានបន្ដ

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក